ជីវិត​ដូច ជាការ​ជិះ​កង់


ជីវិតគីប្រៀប​បាន​នឹង​ការ​ជិះ​កង់។​ ដើម្បី​រក្សា​ជំហរបាន​អ្នក​​ចាំបាច់​ត្រូវ​តែបន្ត​ទៅ​មុខ។

សម្ដី​​មួយឃ្លា​នេះ​ជា​វាចារ​របស់កំពូល​អ្នក​ប្រាជ្ញ​អាតូមិក អាល់​ប៊ឺត​ អាញ​ស្តាញ។ ​

download
តើអ្នកធ្លាប់មានអារម្មណ៍ថាអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកបានបញ្ឈប់នោះទេ? រឿងទាំងនោះអាចនឹងមិនត្រូវបាន​ស្រប​នឹងទិសដដៅដែលអ្នកគិតប្រាថ្នារំពឹង ហើយវាធ្វើ អ្នកមិនប្រាកដ​ក្នុង​ចិត្ត​ថា​នឹង​គយរតែបន្តចេញ​ទៅទិស​ខាងណា?

ជីវិតគឺជាល្បែងនៃការ​រក្សាលំនឹង។ ដូច្នេះ​ហើយ​ទើប​យើងត្រូវ​ការ​ថ្លឹង​ថ្លែង​រក្សា​តុល្យភាព​ដើម្បីូកុំ​ឲ្យ​ល្អៀង​ នាំ​ឲ្យ​រឿង​មួយ​អាច​សង្គ្រប់លើរឿង​មួយទៀត។ បើនិយាយ​ឲ្យ​ត្រង់ទៅ ដើម្បីរក្សាជំហរលំនឹង​បាន​​វា​ពិតជា​រឿង​ដ៏លំបាក​បំផុត។ តែអ្នក​ត្រូវ​ចងចាំ​ថា​ ងាយ​ស្រួល​ ឬលំបាក​គឺយើង​ជា​អ្នក​សម្រេចវា។

អ្នកទាំងអស់គ្នាឃើញទេដើម្បីរក្សាតុល្យភាពបាន ពេលខ្លះអ្វីដែលយើង​ត្រូវធ្វើគឺបន្តដំណើរកុំឈប់។

ដូច្នេះនៅពេលដែលវាមានអារម្មណ៍ថាជីវិតត្រូវបានបញ្ឈប់ឬថាអ្នកមិនស្ថិតនៅលើផ្លូវត្រឹមត្រូវសូមចាំថាត្រូវបន្តដំណើរទៅមុខជានិច្ច។ដរាបណា យើង​មិនបោះបង់ មិន​ឈប់នោះ​គ្មានបញ្ហាណាដោះស្រាយ​មិន​បាន​នោះទេ។

យ៉ាងណាមិញយើងមិនអាចទទួលបានអ្វីដែលយើងចង់បាននោះទេ ប្រសិនបើយើងមិនធ្វើដំណើរឆ្ពោះទៅសំដៅរកវា។ ដូច្នេះគ្រាន់តែរក្សាក្បាល​ឲ្យ​ត្រង់ ភ្នែកសម្លឹងផ្លូវ ហើយ​ចិត្តត្រូវ​រក្សាឲ្យ​ជាប់នូវ​គោលដៅ នោះអ្នក​នឹង​មិន​ដួលឡើយ។

 

ជំងឺ ទើសនិយមក្នុងសង្គមខ្មែរ


កម្ពុជាជារដ្ឋអភ័ព្វ មួយនៅអាស៊ីអាគ្នេយ៍ ។ ប្រទេសនេះធ្លាប់រុងរឿងអស្ចារ្យកាលពីសម័យចក្រភពខ្មែរ។ ជាតិខ្មែរមានមោទនភាពជាតិ ជាតិខ្មែរតែងតែអួតប្រាប់បរទេស ថាខ្លួនធ្លាប់ជាជាតិខ្លាំង ពូជចម្បាំង ត្រកូលអ្នកជា មិនដែលចាញ់ចុះញ៉មជាតិណា។ តែធាតុពិត ចាប់ពីធ្លាក់អង្គរមក ខ្មែរចេះតែបែកបាក់​ប្រកាប់ ប្រចាក់គ្នាឯង ដណ្ដើមលាភសក្ការៈ ដណ្ដើមអំណាចដែនដី រហូតរលត់រលាយជាតិសល់ប៉ុនសព្វថ្ងៃ។ តើគួរបន្ទោសអ្នកណា? បន្ទោសដូនតា?​បន្ទោសមេឃដី ព្រេងវាសនា? បន្ទោសទេវតា​មិនជួយខ្មែរ???

តាមពិតបើខ្មែររួមរួបគ្នា គឺខ្មែរខ្លាំង ។ តួយ៉ាងតាំងពីបែករបបប៉ុលពត​មក យើងឃើញថាជាតិខ្មែរ​កាន់​តែបែកបាក់ កាន់​តែ​កំសាក កាន់តែ​បាក់ស្មារតី​ស្នេហាជាតិ។ រហូត​ដល់ មុនការបោះ​ឆ្នោតតំណាងរាស្ត្រ​ជាតិ​អណ្ណតិទី​៥ ឆ្នាំ២០១៣ យើងឃើញថា មនុស្សខ្មែរ​ចាប់​ផ្ដើមចេះរួមរួប គ្នាឡើងវិញ ចេះគិតពិចារណា ចេះថ្លែងថ្លឹង ហ៊ាន​សម្ដែងមតិ យោបល់ ហ៊ានទើស ។ នេះបង្ហាញថា​ខ្មែរចាប់ភ្ញាក់ខ្លួន​ហើយ។

សង្គមជាតិមួយ អភិវឌ្ឍទៅមុខ​បានល្អប្រសើរគឺ​អាស្រ័យ​លើ ការចូលរួមពី​ពលរដ្ឋ​ក្នុង​សង្គម​នោះផ្ទាល់តែម្ដង។ គេ​ថា​ សង្គមមួយអភិវឌ្ឍទៅមុខលឿនគឺ ពលរដ្ឋចេះច្រើន ធ្វើច្រើន តែនិយាយតិច ឯសង្គម​មួយ​អភិវឌ្ឍយឺតគឺ​ ពលរដ្ឋចេះតិច ធ្វើតិច តែនិយាយច្រើន។ យ៉ាងណាយើងឃើញថា សង្គមកម្ពុជាសព្វថ្ងៃ​កំពុងអភិវឌ្ឍ សន្សឹមៗ ដោយសារ​តែ​កម្រិតចំនេះដឹងរបស់ពលរដ្ឋនៅមានកម្រិតនៅឡើយ។

ថ្មីៗនេះ យើងឃើញថា ដោយសារតែបណ្ដាញសង្គមមានភាពទូលំទូលាយនោះ ទើបធ្វើឲ្យការចែករំលែក​ព័ត៌មាន មានភាពរហ័សទាន់ហេតុការណ៍តែម្ដង។ តែទន្ទឹមនឹងនោះ ក៏មានលេចចេញនូវជំងឺសង្គមមួយដែល​ពិបាកនឹងព្យាបាល គឺ ជំងឺទើសនិយមឥតល្ហែរ ដែលកំពុងរុករានសង្គមកម្ពុជាយ៉ាងខ្លាំង។

ការរិះគន់បែបស្ថាបនា វាខុសពីការ​រិះគន់បែបជាន់ពន្លិច​ក្ដិច​ត្រួយ។​ ខ្មែរ​យើង​សព្វថ្ងៃ​កាន់ព្រះពុទ្ធ​សាសនា តែ​មិន​ខ្ចាប់ចិត្តឡើយ។​ សេចក្ដី​ច្រណែន​និទ្ទារគ្នា, មើល​បំណាំ ទើស​គ្រប់ជំហ៊ាន វាកើតមានក្នុងចិត្ត​គ្រប់ៗគ្នា។ ក៏​ប៉ុន្តែ ប្រសិនបើ​យើង​ចេះ​គ្រប់គ្រង​វា​តែ​បន្តិច​ ក៏វាអាចជួយចូលរួមចំណែកបាន​ខ្លះដែរ។ បើយើង​រួមគ្នា​កាត់បន្ថយ​នូវ​អា​រម្មណ៍​ក្រហល់​ក្រហាយ គ្រប់​រឿង​នុះ បន្តិចម្ដងៗ​វាគង់នឹង​សាបរលាប។

 

 

និទាន​ស្នេហា៖ ជួបគ្នា​ក្រោយ​ភ្លៀង


ជួបគ្នាក្រោយភ្លៀង
ជួបគ្នាក្រោយភ្លៀង

នេះជាអត្ថបទសាកល្បង លើកទីមួយរបស់ខ្ញុំ។ សូមជួយផ្តល់មតិយោបល់។

ចុចលើរូបដើម្បីចូលទៅទាញយក។

ជួបគ្នាក្រោយភ្លៀង