និទាន​ស្នេហា៖ ជួបគ្នា​ក្រោយ​ភ្លៀង


ជួបគ្នាក្រោយភ្លៀង

ជួបគ្នាក្រោយភ្លៀង

នេះជាអត្ថបទសាកល្បង លើកទីមួយរបស់ខ្ញុំ។ សូមជួយផ្តល់មតិយោបល់។

ចុចលើរូបដើម្បីចូលទៅទាញយក។

ជួបគ្នាក្រោយភ្លៀង

អ្នកណាជាស្តេច?


អ្នក​ណា​ជា​ស្តេច​?

ព្រេងនិទាន​របស់​ឥណ្ឌា

មាន​ពេល​មួយ​នោះសត្វ​ខ្លាធំមួយ​ក្បាល​កំពុង​តែ​ដើរ​រក​ចំណិ​ក្នុង​ព្រៃជ្រៅ ក៏​បាន​ប្រទះ​នឹង​ចចក​មួយ​ក្បាល​។ សត្វខ្លាបាន​លោត​ទៅសង្គ្រប់​ចចក​ភ្លាមៗ តែ​រំពេច​នោះ​ចចក​បាន​ស្រែកយំ​នឹង​ទួញ​សោក​ថា៖ “ហេតុ​អី​ក៏​ងា​សត្វខ្លាឯង​ហ៊ាន​ មក​ប្រហារ​យើង​ដែល​ជា​ស្តេច​សត្វ​បែប​នេះ

សត្វ​ខ្លាបាន​មើល​មក​ចចក​ក្នុង​ន័យ​ភ្ញាក់​ផ្អើល​យ៉ាង​ខខ្លាំង វា​បាន​ពោល​ថា៖ “យី​អាចចក​មាឌ​ល្អិត​ឯង​ហ្នឹង​ឬ ជា​ស្តេច? អញមិន​ជឿ​ឯេង​ទេ!”

ចចក​ក៏​បាន​ពោល​ថា តប​វិញ​ថា៖ “យើងពិតជា​ស្តេចមែន! សត្វ​ទាំង​អស់​នឹង​រត់​គេច​ចេញ​គ្រប់​កន្លែង​ដែល​យើង​បាន​ទៅ​ដល់។ បើ​ឯង​មិនជឿទេ​ សាក​ដើរ​តាម​ពី​ក្រោយ​យើង​ហើយ​ចាំ​មើល​ឲ្យ​ច្បាស់ផ្ទាល់​ភ្នែក​ចុះ”

ខ្លា​ក៏​យល់​ព្រម​ហើ​យ​ក៏​ដើរ​តាម​ពី​ក្រោយ​សត្វ​ចចក​ ។ ចចក​ក៏​បាន​ដើរចូល​ទៅក្នុងព្រៃ​ ដោយ​មាន​ខ្លានៅ​ពី​ក្រោយ​ផង។ ពេលដែលពួកគេដើរ​សំដៅ​ទៅ​កាន់​ហ្វូង​ក្តាន់​, ដោយ​បាន ឃើញ​ខ្លានៅ​ពី ក្រោយ​ចចក ពួក​ក្តាន់​នាំ​គ្នា​បោល​ក្តូង​រត់​ប្រាស់ទៅគ្រប់ទីស​ទីបែក​ហ្វូង​បែក​មេ​កូន​អស់។

បន្ទាប់មក​ទៀត​ពួកគេទាំងពីរគ៏​ដើរ​សំដ”​ទៅ​កាន់​ក្រុម​ស្វា។ គ្រាន់​តែ​ឃើញ​ខ្លា​នៅ​ពីក្រោយ​ចចក​ភ្លាម ពួក​ស្វា​នាំ​គ្នា​ស្រែក​ចេច​ចាច​ប្រាប់គ្នា​ឲ្យ​ឡើង​ពួន​លើ​ចុច​ឈើអស់។ ពេលនោះ​ចចក​កំហូច​ញញឹម​ហើយ​ងាក​មក​រក​សត្វ​ខ្លា ហើយ​ក៏​និទាន​ឡើង​ថា៖ “តើ​ឯង​ឃើញទេ? តើ​ឯងឃើញ​ពួក​សត្វ​អស់នោះរត់​គេច​ចេញ​ពេល​ដែឡ​ពួកគេឃើញយើងឬទេ?”

សត្វខ្លាដ៏​ល្ងង់​បាន​លុត​ក្រាប​ហើយ​ក៏​វាចារ​យ៉ាង​សុភាព ថា៖ “ឱ!ព្រះអង្គម្ចាស់ជា​ទីគោរព, ខ្ញុំ​ម្ចាស់​សម​នឹង​ទទួល​ទណ្ឌកម្ម​ធ្ងន់​ណាស់​ដែល​មិន​ស្គាល់​ថា​ព្រះអង្គជា​ស្តេច​នៃ​ព្រៃ​នេះ ហើយថែម​ទាំង​ហ៊ាន​វាយ​ប្រហារ​លើ​ព្រះ​អង្គ​ថែម​ទៀត​ផង។ សូម​ទ្រង់មេត្តាលើកលែង​ទោស​ឲ្យ​ខ្ញុំ​ម្ចាស់​ផង” ។

ចចក​កំហូច​ដឹង​ថា​ល្បិច​ខ្លួន​បាន​សម្រេច​ហើយ​ក៏​បាន​វាចារ​យ៉ាង​អង់អាច​នឹង​ម៉ឹង​ម៉ាត់​ថា៖ “អើៗ!​មិន​អី​ទេ​លើក​នេះយើង​លើក​លែង​ឲ្យឯង​ចុះ, តែ​ឯង​មិន​ត្រូវ​ឲ្យ​យើង​ឃើញមុខ​ជា​ដាច់​ខាត​ចាប់​ពី​ពេល​នេះ​តទៅ!”

ថាហើយ​ចចក​ក៏​បែរខ្នង​ដើរ​ចេញ​ទាំង​ញញឹម​​។

 

រៀន​ប្រើ​ខួរ​ក្បាលឲ្យ​បាន​ច្រើន​ជាង​ប្រើ​កណ្តាប់​ដៃ“…សុខហ៊ាង

អាឌុលហ្វ៍ ហ៊ីត្លែរ និងអាណាចក្រអាល្លឺម៉ង់មួយពាន់ឆ្នាំ


សៀវភៅនេះនឹងនាំមកជូនលោកអ្នកនូវដំណើរជីវិតរបស់អ្នកដឹកនាំដ៏អស្ចារ្យម្នាក់ដែលអាចហៅបានថាជាកំពូលអ្នកដឹកនាំពិភពលោកក្នុងយុគសម័យថ្មីនេះ ។ ដើម្បីឲ្យមានភាពសុក្រិតល្អ ខ្ញុំបាទជាអ្នកនិពន្ធបានស្រាវជ្រាវប្រមូលផ្តុំនូរាល់ឯកសារទាំងបរទេស និងឯកសារជាភាសាជាតិនានា មកច្របាច់បញ្ចូលគ្នាជាមួយនឹងទស្សនៈផ្ទាល់ខ្លួនឲ្យលេចចេញ ជារូបរាងសៀវភៅ  អាឌុលហ្វ៍ ហ៊ីត្លែរ និង អាណាចក្រអាល្លឺម៉ង់ ១០០០ឆ្នាំ នេះឡើង ។

ចុចលើរូបនេះដើម្បីទាញយក PDF

ចុចលើរូបនេះដើម្បីទាញយក PDF

បើលោកអ្នកប្រើប្រាស់ឧបករណ៍អេនដ្រយ សូមទាញយកឯកសារ APK

http://www.mediafire.com/?fcnsy12il9cjcw5

រន្ទះ​ខែ​កញ្ញា៖ លេសរបស់ហ៊ីត្លែរ


ថ្ងៃទី១ ខែ​កញ្ញា​ ឆ្នាំ១៩៣៩, អាល្លឺម៉ង់​បាន​ឈ្លាន​ពាន​ ប៉ូឡូញ ដែល​ជាការ​បង្ហាញ​ពី​​ការ​ចាប់​ផ្តើម​បង្គាត់ភ្លើង​សង្គ្រាម​លោកលើកទី​២​របស់​ហ៊ីត្លែរ​។

តើគាត់​បាន​ប្រើ​ឧបាយ​បែបណា​ដើម្បីអាច​​ឈ្លាន​ពាន​ប៉ូឡូ្​ដោយ​ស្រប​ច្បាប់​បាន?​?


មុន​កង​ទ័ពរបស់គាត់ចាប់​ផ្តើម​វាយ​ប្រហារ​​ទៅ​លើ​ប៉ូឡូញ ហ៊ិត្លែរ​បាន​ឲ្យ​គេ​រៀប​ចំ​ឆាក​សម្តែង​មួយឲ្យ​ពីភព​លោក​មើល​ឃើញ​ថា​ប៉ូឡូញ​បាន​ឈ្លានពានអាល្លឺម៉ង់។ គាត់​បាន​ឲ្យ​គេ​ចាប់​អ្នកទោស​ក្នុងជម្រំ​ប្រមូល​ផ្តុំ​របស់អាល្លឺម៉ង់ចំនួនដប់ពីរនាក់នាក់(១២)​ ដោយ​ចាត់​ឲ្យ​ស្លៀកពាក់ឯកសណ្ឋានទាហ៊ាន​ប៉ូឡូញ ហើយ​ក៏​សម្លាប់ចោល​នៅ​ក្បែរ​ព្រំ​ដែនប៉ូឡូញ។ ដោយ​សម្អាង​លេស​ថា​ប៉ូឡូញ​ ឈ្លាន​បាន​អាល្លឺ​ម៉ង់​នេះ​ហើយ​ ទើប​ហ៊ី​ត្លែ​រ​ចាត់​ការ​ប៉ូឡូញ​យ៉ាង​ចាស់ដៃ។

ហ៊ីត្លែរ​បាន​ប្រកាស​ភ្លាមៗ​ថា​នេះ​គឺ​ជា​ឧបត្តិវហេតុ​របស់​ប៉ូឡូញ​ក្នុង​ការ​ដែល​ពួក​គេ​បាន​ព្យាយាម​ឈ្លាន​ពាន​ដែន​ដិ​អាល្លឺម៉ង់។ ជាមួយ​នឹង​ការ​ប្រឌិត​នូវ​ឆាក​ល្ខោន​មួយ​នេះ​ហើយ​ដែល​នាំ​ឲ្យ​សង្គ្រាម​លោកលើកទីពីរ​ចាប់​កំណើតឡើង។

ជាមួយនឹង​ការ​បើក​ឆាក​ប្រយុទ្ធ​ដំបូង​ នា​ម៉ោង​ប្រមាណ​ជា​ ៤៖៤៥នាទីព្រហាម, ទាហាន​របស់​ហ៊ីត្លែរ (អាល្លឺម៉ង់) ​បានរៀបក្បនួន​​ចងជា​ខ្សែច្រវ់ាក់​ប្រយុទ្ធនៅ​សមរភូមិមុខ​របស់​ប៉ូឡូញលាតសន្ធឺង​​ប្រវែង មួពាន់​ប្រាំពីររយ​ហាសិប​ម៉ៃល៍ (១,៧៥០) ។​ សាក​គិត​មើល​ថ​ា​សត្រូវ​រៀប​ក្បួន​ វែង​យ៉ាង​នេះ​តើ​ប៉ូឡូញ​មាន​កម្លាំង​ប៉ុន្នា​នឹង​អាច​ទប់​ទល់​បាន? កង​ទាហាន​ថ្មើរ​ជើងមួយលាន​ប្រាំសែន​នាក់ (១.៥),​​ អម​ដោយ​កង​រថក្រោះលឿនរបស់អាល្លឺម៉ង់​ចំនួន ពីរពាន់​ប្រាំពីរយ គ្រឿង (២,៧០០) បានវាយ​​សម្រុក​ចូល​យ៉ាង​ជ្រៅ​នឹង​លឿន​បំផុត​ទៅក្នុងដែនដី​ប៉ូឡូញ។ កង​ទាហាន​ទាំអ​នោះ​ត្រូវ​បាន​គាំទ្រដោយ​ការទម្លាក់​គ្រាប់​បែក​នៃ​កង​អាកាស​របស់អាល្លឺ​ម៉ង់​ដើម្បីកម្ទេច​កង​អាកាស​របស់ប៉ូឡូញ​ឲ្យ​សូន្យ ហើយ​ថែម​ទាំង​ទម្លាក់គ្រាប់​បែក​កម្ទេច​ផ្លូវ​ដែក ននិង​ខ្សែផ្លូវ​សំខាន់នានា​ ដោយ​បន្សល់់​ទុក​ត្រឹម​តែភាព​ភ័យ​ខ្លាច​និង​រន្ធត់​ចិត្ត​សម្រាប់ប៉ូឡូញតែ​ប៉ុន្នោះ។ អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​បំផុត​នោះគឺ ទាំង​កង​រថក្រោះ​ ទាំង​កង​អាកាស​អាល្លឺម៉ង់ និយាយរួម​គឺ​កង​ទ័ពអាល្លឺម៉ង់​បាន​បំពាក់​នូវ​សព្វារវុធ​យ៉ាង​ទំណើប​និង​អស្ចារ្យ​បំផុត។

ភ្លាម​ៗ​នោះដែរ​ បារាំង​ នឹង​អង់គ្លេស​បាន​សម្រេចចិត្ត​ ប្រកាស​សង្គ្រាម​ប្រឆាំង​អាល្លឺម៉ង់។

រន្ទះមួយនេះ​មាន​ក្បាល​ចេញ​ពីអាល្លឺម៉ង់​ហើយ​បាញ់​ទៅ​គ្រប់​ទិសក្នុងពិភពលោក។ ជាពិសេសេទៀត​នោះ​គឺ ហ៊ិត្លែរ បានតាង​ខ្លួន​ជា​អទិទេពរន្ទះតែម្តង។ ចង់​បាញ់​អ្នក​ណា​ក៏​បាន ឲ្យ​តែ​អ្នក​អាច​រក​លេសមួយ​ថា​អ្នក​នោះ​ធ្វើ​អំពើបាបកម្ម។

 

…ចង់​ដឹង​រឿង​រ៉ាវ​ថែម​ទៀត​ទេ?

…ហ៊ីត្លែរ​និង​អាណាចក្រអាល្លឺ​ម៉ង់១០០០ឆ្នាំ​នឹង​បង្ហាញលោក​អ្នកអាន។

…មិន​លក់​តែ​ចេក​ចាយ…ឆាប់ៗនេះហើយ។

ចេះ​តែ​ឆ្ងល់យូរហើយតើFlashtool ប្រើយ៉ាងម៉េច?


ជាដំបូងក៏សូមថ្លែងអំណរគុណដល់មិត្តអ្នកអានដែលតែងតែគាំទ្រប្លុករបស់ខ្ញុំហើយតែងតែចូលមកលេងជាប្រចាំដែលបង្ហាញថាកិច្ចការស្រាវជ្រាវរបស់ខ្ញុំមិនអត់ប្រយោជន៍។

តោះចូលសាច់រឿង ,Flashtool គឺជាគ្រឿងឧបករណ៍សម្រាប់ធ្វើការ៖

  1. Flash original Images (Android 1.6, 2.1, 2.3 Images)
  2. Root your phone
  3. Install Recovery, Busybox, custom kernels
  4. Clean your Rom (remove /system/apps apps of your choice) (Be careful, unless you really know what you do, do not modify the default list. This can make your phone stuck at the SE Logo)
  5. Clear dalvik cache
  6. Optimize (install of JIT v2) (Disabled in 0.4, will readd it as a plugin for 2.1 phones only)
  7. Customize (installs apps found in the custom/apps folder of the flashtool)
  8. Clean uninstalled (remove any references to system apps removed in the Clean (root needed) step)
  9. Edit any text file on the device
  10. Rebrand your device.

វាគាំទ្រឧបករណ៍មួយចំនួនដូចជា៖

ST17 – coconut – ACTIVE

LT15 – anzu – ARC

LT18 – ayame – ARC S

WT19 – satsuma – LIVE WALKMAN

ST15 – smultron – MINI

SK17 – mango – MINI PRO

MT15 – hallon – NEO

MT11 – haida – NEO V

R800 – zeus,zeusc – PLAY

MK16 – iyokan – PRO

ST18 – urushi – RAY

សូមចូលទៅទាញយកតាមតំណរនេះ៖ >>> http://androxyde.github.com/Flashtool/ <<<<<

តែអ្វីដែលខ្ញុំនឹងយកមកបង្ហាញពេលនេះ គឺ ៖ Flash original Images ឬក៏ Stock Firmware.

តោះមើលទាំងអស់គ្នា៖

១.បើកថតឯកសារ flashtool ដែលអ្នកបានទាញយកនឹងដម្លើងរួចចូលទៅកាន់ថត /Flashtool/firmwares/ ត្រង់នេះអ្នកត្រូវតែបានទាញយកឯកសារ firmwares ណាមួយសម្រាប់ទុរស័ព្ទរបស់អ្នករួចចម្លងដាក់ក្នុងថតនេះ ។ សូមមើលរូបខាងក្រោម។ *ឯកសារ firmwares រកអ្នកអាចរកទាញយកបាននៅXDA Forum.


២.បន្ទាប់មកសូមត្រលប់ទៅកាន់ថត /Flashtool វិញហើយសូមបើកឯកសារ FlashTool.exe


៣.ចុចលើរូបរន្ទះ សម្រាប់ការចូលទៅកាន់ Flash mode.


៤.សូមរើសយក Flashmode.



៥.សូមរើសយកឯកសារ Firmwares ដែលអ្នកបានចម្លងទុកក្នុងចំនុចទី១. ហើយចុច OK.


៦.រង់ចាំបន្តិចសិន….


៧.នៅពេលដែលផ្ទាំងនេះលេចឡើងសូមធ្វើការបិទទូរស័ព្ទហើយ ចូលទៅកាន់ Flashmode ដោយ ចុចBack button ឲ្យជាប់ ព្រមជាមួយនឹងការដោយឌុយUSB Cable ភ្ជាប់ទៅកាន់កុំព្យូទ័ររបស់អ្នកព្រមៗគ្នា រហូតដល់ពន្លឺ led ពណ៌បៃតងលេចឡើង។ * Flashmode គឺអាស្រ័យទៅតាមម៉ូដែលរបស់ទូរស័ព្ទ ចំនុចនេះសម្រាប់ Xperia Mini/Mini Pro យើងត្រូវចុច Volum down button,.



៨.នៅពេលដែលអ្នកបានចូលទៅកាន់ Flashmode ដោយជោគជ័យហើយ ការ Flash ក៏ចាប់ផ្តើម៖


៩.ចំនុចនេះបញ្ចាក់ថាលោកអ្នកបាន បញ្ចប់ការ Flash ដោយជោកជ័យហើយ
សូមដកទូរស័ព្ទ ហើយបើកវាឡើង។ ការបើកលើកទី១អាចប្រើពេលយូរ ដល់១០នាទី ។សូួមរង់ចាំ។



ចម៉្បា​បាត់ដំបង សម្រាប់ Arc S (v0.1)


ដូច​ដែល​ធ្លាប់​បាន​សន្យា នេះ​គឺ​ជា​កញ្ចប់​រ៉ម សម្រាប់​ទូរស័ព្ទArc S / Arc ។ តាម​ពិតវា​គ្មាន​អី​អស្ចារ្យទេ​ គឺ​គ្រាន់​តែ​លោក​អ្នក​អាច​ប្រើ​ប្រាស់​វាជា​ភាសាខ្មែ​របាន​តែ​ប៉ុន្នោះ។

សូម​ថ្លែង​អំណរគុណចំពោះ៖

  1. លោកពូ ដាញ់ ហុង សម្រាប់​ពុម្ពអក្សរខ្មែរ ( នគរ៉ា)
  2. លោក ធីម​ ច័ន្ទឬទ្ធី សម្រាប់​ ​lib files។
  3. លោក ទឹម បឿន  សម្រាប់​ពុម្ពអក្សរខ្មែរ ( ខ្មែរ​ខាវ​អ៊ីដាង)
  4. ប្អូន​ ទេព សុវិចិត្រ សម្រាប់​ពុម្ពអក្សរខ្មែរ (មិត្តសាលាបាលី )។
  5. និង​សម្លាញ់​គ្រប់គ្នា​ ព្រម​ទាំង​ សមាជិក CAUG ទាំងអស់។

តម្រូវ​ការប្រព័ន្ធ៖

  • Sony Ericsson Arc S អាចដើរជាមួយ Arc
  • Stock Rom Only.
  • Android Version 2.3.4
  • Rooted device.
  • Clockwork mod installed.

វិធី​តម្លើង៖

  1. សូម​ប្រាកដ​ថា​អ្នក​បាន​ធ្វើ​ការ​ Back Up Stock Rom របស់អ្នក​ទុក​ជា​មុន​សិន ចៀស​វាង​ការ​ខូច​ដោយ​ប្រការណាមួយ។
  2. ធ្វើការ​ទាញ​យក​ឯកសារ ChamPar_ARC_S.zip ពីតំណរ​ខាង​ក្រោយ​ហើយ​​ចម្លងវាទៅ​កាន់​កាត SD របស់​អ្នក។
  3. សូម​បិទ​ទូរស័ព្ទ​ហើយ​ចូល​ទៅ​កាន់Clockwork mod Recovery.
  4. ធ្វើការ Wipe data/factory reset.
  5. ធ្វើការ Wipe Cache.
  6. បន្ទាប់​មក​សូម​រើស​យក Install Zip from SD  Card
  7. រើស​យក​ ChamPar_ARC_S.zip។
  8. ពេល​រួច​រាល់​សូម​ Reboot System.

***ការ​ដំណើរកា​រ​ដំបូង វា​អាច​ប្រើ​ពេល​ពី​៥ ទៅ​១៥​នាទី សូម​មេត្តា​រង់ចាំ***

***នៅ​ពេល​ផ្ទាំង​ការកំណត់ដំបូងៗ ចេញ​មក​សូម​រើស​យក​ភាសា​

English (United Kingdom)***

>>>សម្រាប់ ក្តារច្នុច​អន្តរជាតិជា​ភាសា​ខ្មែរ​ សូម​ធ្វើ​ការ​ដោះ Dictionary ពី English Keyboard ជាមុន​សិន រួច​ចាំ​បើក​ប្រើ ពី​ព្រោះ​ថា​ ក្តារច្នុច​ខ្មែរ​យើង​មិន​មាន Dictionary ទេ។ សូមធ្វើការReboot System ម្តងទៀត ទើប​ដំណើរការ​បាន​ល្អ។

*************************Take Your Own Risk*********************

Download ChamparBattamBangv1.zip

Download here.

សូម​អរគុណ​សម្រាប់​ការគាំទ្រ។
ខ្ញុំ​បាននឹងទទួល​យក​រាល់​ការ​ផ្តល់​មតិយោបល់ រិះ​គន់​ក្នុងន័យ​ស្ថាបនា​នានា។

ពេញ​ចិត្តការងារ​របស់​ខ្ញុំ?

ជួយទិញ​កាហ្វេ​ឲ្យ​ខ្ញុំ​ញ៉ាំមួយ​កែវ​មក។

ងួន​ សុខហ៊ាង , Nguon SokHeang

012 866 746 / 098 555 249

nona.ke1@gmail.com

https://www.facebook.com/lorish.komora

រ៉មចម៉្បាបាត់ដំបង(Rom) សម្រាប់ទូរស័ព្ទSK17i


   ខ្ញុំ​បាន​ប្រើ​ប្រាស់​រាល់ធនធាន​គ្រប់​បែ​ប​យ៉ាង​ដែល​ខ្លយន​ខ្ញុំអាច​មាន​លទ្ធ​ភាព​ បូករួម​ទាំង​ការ​ជួយ​ណែនាំ​ផ្តល់​មតិយោបល់​ ពី​មិត្ត​សម្លាញ់ខ្ញុំ​ផង​ដែរ ទើប​អាច​លេច​ជា​សមិទ្ធិផល​នេះ​ឡើង​មក។

      ដូច​ដែល​ធ្លាប់​បាន​សន្យា នេះ​គឺ​ជា​កញ្ចប់​រ៉ម សម្រាប់​ទូរស័ព្ទSK17i។ តាម​ពិតវា​គ្មាន​អី​អស្ចារ្យទេ​ គឺ​គ្រាន់​តែ​លោក​អ្នក​អាច​ប្រើ​ប្រាស់​វាជា​ភាសាខ្មែ​របាន​តែ​ប៉ុន្នោះ។ សូម​មើល​វីដេអូ ។

ប្រវត្តិ៖

          ដំបូង​ឡើយ​ខ្ញុំ​បាន​ចាប់​ផ្តើម​ចេញ​ពី​ការ​បក​ប្រែ​ភាសា​ខ្មែរ​លើ​កម្មវិធី Tubmate​ ដោយ​ខ្លួន​ឯង។ បន្ទាប់ពី​បាន​បក​ប្រែ​រួច​ឃើញ​ថា​វា​ចេញ​មក​ស្អាត​ តែ​មិន​អាច​ប្រើ​បាន​ដោយ​សារ​ Unkown Erro Can not donwnload។ ខ្ញុំក៏​បានធ្វើ​ការទាក់ទង​ទៅ​កាន់​ អ្នក​អភិវឌ្ឍន៍​របស់ Tubmate​  ដោយ​ផ្ទាល់​ ក្នុង​ក្តី​សង្ឃឹម​ថា​អាច​នឹង​មាន​លទ្ធភាព​ប្រើ​ប្រាស់ភាសា​ខ្មែរ​យើង​បាន​ទូលំ​ទូលាយ​ឡើង។ អ្នក​អភិវឌ្ឍន៍​របស់ Tubmate​ ព្រម​ទទួល​យក​ការ​បក​ប្រែ​របស់​ខ្ញុំ​ តែ​ជា​អកុសល គាត់​ក៏​មិន​អាច​ដាក់ភាសា​ខ្មែរ​យើង​លើ​ Tubmate​  បាន​ដែរ​គឺ​មាន​បញ្ហាដូច​គ្នា។ ចាប់​ពី​ពេល​នោះ​មក​ខ្ញុំក៏​គិត​ថា, បើ​ដាក់អា​ហ្នឹង​មិន​បាន សាក​ដាក់​លើ​ Messages. ។ តែ​មិន​ស្រួល​ឯណា​លោក។ ខ្ញុំ​ប្រើ​ពេល​ ២សប្តាហ៍​ដើម្បី​អាច​ស្វែង​យល់​ពី​ការ​បក​ប្រែ​ Stock App .។ ទី​បំ​ផុត​ អ្វី​ៗ​ក៏​ចាប់​ប្រសើរ​ឡើង​ ដំណើរការ​នៃ​កា​បក​ប្រែ​កាន់​តែ​លឿន​ក្រោយពី​មាន​ការ​​ពន្យល់​ Android App ពី​ឬទ្ធី រួមជាមួយ​​ឯកសារជាច្រើ​ននៅ​លើអ៊ិនធឺណិត(អរគុណGoogle.com និង​ក្រុម XDA)។ ការ​បក​ប្រែ​នេះ​គឺ​ផ្អែកទៅ​លើStock Rom​ របស់SK17i និង​ ការ​ Mod( កែតម្រូវ) ខ្លះៗ។

សូម​ថ្លែង​អំណរគុណចំពោះ៖

  1. លោកពូ ដាញ់ ហុង សម្រាប់​ពុម្ពអក្សរខ្មែរ ( នគរ៉ា)
  2. លោក ធីម​ ច័ន្ទឬទ្ធី សម្រាប់​ ​lib files។
  3. លោក ទឹម បឿន  សម្រាប់​ពុម្ពអក្សរខ្មែរ ( ខ្មែរ​ខាវ​អ៊ីដាង)
  4. ប្អូន​ ទេព សុវិចិត្រ សម្រាប់​ពុម្ពអក្សរខ្មែរ (មិត្តសាលាបាលី )។
  5. ប្អូន រិទ្ធ សុចិត្រា​ សម្រាប់ BootAnimation.
  6. និង​សម្លាញ់​គ្រប់គ្នា​ ព្រម​ទាំង​ សមាជិក CAUG ទាំងអស់។

តម្រូវ​ការប្រព័ន្ធ៖

  • Sony Ericsson Xperia mini pro(sk17i, mango)(អាចដើរជាមួយ mini, active, Live with walkman, អាច​សាក​បាន​តែ​ប្រយ័ត្ន​ខូច)
  • Stock Rom Only.
  • Android Version 2.3.4
  • Build number 4.0.2.A.0.42/ 4.0.2.A.0.58/ 4.0.2.A.0.62
  • Rooted device.
  • Clockwork mod installed.

វិធី​តម្លើង៖

  1. សូម​ប្រាកដ​ថា​អ្នក​បាន​ធ្វើ​ការ​ Back Up Stock Rom របស់អ្នក​ទុក​ជា​មុន​សិន ចៀស​វាង​ការ​ខូច​ដោយ​ប្រការណាមួយ។
  2. ធ្វើការ​ទាញ​យក​ឯកសារ ChamparV1.zip ពីតំណរ​ខាង​ក្រោយ​ហើយ​​ចម្លងវាទៅ​កាន់​កាត SD របស់​អ្នក។
  3. សូម​បិទ​ទូរស័ព្ទ​ហើយ​ចូល​ទៅ​កាន់Clockwork mod Recovery.
  4. ធ្វើការ Wipe data/factory reset.
  5. ធ្វើការ Wipe Cache.
  6. បន្ទាប់​មក​សូម​រើស​យក Install Zip from SD  Card
  7. រើស​យក​ ChamparV1.zip។
  8. ពេល​រួច​រាល់​សូម​ Reboot System.

***ការ​ដំណើរកា​រ​ដំបូង វា​អាច​ប្រើ​ពេល​ពី​៥ ទៅ​១៥​នាទី សូម​មេត្តា​រង់ចាំ***

***នៅ​ពេល​ផ្ទាំង​ការកំណត់ដំបូងៗ ចេញ​មក​សូម​រើស​យក​ភាសា​

English (United Kingdom)***

>>>សម្រាប់ ក្តារច្នុច​អន្តរជាតិជា​ភាសា​ខ្មែរ​ សូម​ធ្វើ​ការ​ដោះ Dictionary ពី English Keyboard ជាមុន​សិន រួច​ចាំ​បើក​ប្រើ ពី​ព្រោះ​ថា​ ក្តារច្នុច​ខ្មែរ​យើង​មិន​មាន Dictionary ទេ។ សូមធ្វើការReboot System ម្តងទៀត ទើប​ដំណើរការ​បាន​ល្អ។

*************************Take Your Own Risk************************

************************ទាញយកពីទីនេះ*************************

សូម​អរគុណ​សម្រាប់​ការគាំទ្រ។
ខ្ញុំ​បាននឹងទទួល​យក​រាល់​ការ​ផ្តល់​មតិយោបល់ រិះ​គន់​ក្នុងន័យ​ស្ថាបនា​នានា។

ពេញ​ចិត្តការងារ​របស់​ខ្ញុំ?

ជួយទិញ​កាហ្វេ​ឲ្យ​ខ្ញុំ​ញ៉ាំមួយ​កែវ​មក។

ងួន​ សុខហ៊ាង , Nguon SokHeang

012 866 746 / 098 555 249

nona.ke1@gmail.com

https://www.facebook.com/lorish.komora

………………………………………………………………………………………………………………