សម្តេច​ព្រះ​បាទ​ព្រះ​ជយ​វរ្ម័ន​ទី៧(ព្រះ​ជ័យ​វ៌ធន)


ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ជា​ព្រះ​រាជា​ដ៏​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​​ពូកែ​ចុង​ក្រោយ​នៃ​រាជាណាចក្រ​អង្គរ​ហើយ​ជា​​មហាក្សត្រ​កំពូ​ល​បន្ទាប់ពី​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​២ ដែល​បាន​វាយ​ទន្ទ្រាន​ដល់​ដែន​ដី​តុង​កឹង ហើយ​ដែល​ជា​ស្ថានិក​អង្គរ​តូច​ផង​ដែរ ។

ចម្លាក់​ព្រះកេស​ព្រះ​ជយ​វរ្ម័ន​ទី​៧
ចម្លាក់ ព្រះកេស ព្រះ ជយ វរ្ម័ន ទី ៧

ព្រះ​បាទ​ជយវរ្ម័ន​ទី​៧​មាន​ព្រះ​នាម​ដើម​ថា ព្រះជ័យ​វ៌ធន ។ ព្រះ​អង្គ​ត្រូវ​ជា​បង​ប្អូន​ជីទួត​មួយ​របស់​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​២។​ ព្រះ​អង្គ​ប្រសូត​នៅ​ប្រមាណ​ជា​ចន្លោះ​គ.ស​ ១១២០ ទៅ​ ១១២៥ ។ ព្រះ​បិតា​ព្រះ​នាម ធរណិន្ទ្រវរ្ម័ន និង​ ព្រះ​មាតា​ព្រះនាម ចូឌាម​ណិ ។ ព្រះ​អង្គ​បាន​ទទួល​បញ្ជា​ពី​ព្រះ​បី​តា​ឲ្យ​ទៅ​​បង្ក្រាប​ការ​បះបោរ​មួយ​នៅ​ចាម៉្បា នា​ក្រុង​វិជ័យ។ លុះ ពេល​ព្រះ​បិតា​សោយ​ទី​វង្គត​ ព្រះ​អង្គ​កំពុង​ជាប់​ដៃ​ក្នង​ការ​បង្ក្រាប​នៅ​ឡើយ​ ដូច្នេះ​រាជ​សម្បត្តិ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ព្រះ​យសោវរ្ម័នទី​២​វិញ។ ក្នុង​គ.ស​១១៦៥​មាន​មន្ត្រី​ក្បត់​ម្នាក់​នាម​ត្រិភូវនាទិត្យវរ្ម័ន​ បាន​ធ្វើ​ការ​បះ​បោរ​ជ្រែក​រាជ​ ព្រះ​ជ័យ​វរ្ម័ន​ក៏​សម្រេច​លើក​ទ័ពមក​ជួយ​សង្គ្រោះ​តែមក​មិន​ទាន់​។ នៅ​ក្នុង​គ.ស​១១៧៧​ស្តេច​ចាម​នាម​ ជយឥន្ទ្រ​វរ្ម័ន​ទី៤ បាន​ឆ្លៀត​ឱកាស​លើក​ទ័ព​ឡើង​តាម​ទន្លេរ​មេគង្គរួច​ឡើង​តាម​ទន្លេរសាប​​ដោយ​មាន​ពួក​ឈ្មួញ​សំពៅ​ចិន​ជា​អ្នក​នាំ​ផ្លូវ​ផង​ហើយ​ក៏​វាយ​យក​ក្រុង​អង្គរ​បាន​ដោយ​ជោគជ័យ ហើ​យ​មន្ត្រី​ក្បត់​ក៏​ត្រូវ​បាន​សម្លាប់ចោ​ល​នា​ពេល​នោះ​ទៅ ។ ចាប់តាំង​ពី​ពេល​ដែល​ព្រះ​យសោវរ្ម័នទី​២ត្រូវ​មន្ត្រី​ក្បត់​ជ្រែក​រាជ​បាន​សម្រេច​មក​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ទ្រង់​បាន​គង់​នោ​ក្នុង​ប្រទេស​រង់​ចាំ​ឱកាស​ល្អ​ណា​មួយដើម្បី​ស្រោច​ស្រង់ជាតិ​ឡើង​វិញ។​ លុះ​ដល់​ប្រទេស​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ចាម គ្មាន​ស្តេច​សោយ​រាជ​ព្រហ អង្គ​បាន​ដឹង​ថា​ឱកាស​មក​ដល់​ហើយ​ទ្រង់​ក៏​តាំ​រៀប​ទ័ព​បណ្តេច​ចាម​ចេញ​ពី​ប្រទេស​។ សង្គ្រាម​នេះមាន​រយៈពេល​ប្រមាណ​ជា​៤​ឆ្នាំ។ ទីបំផុត​ក្នុង​សមរភូមិ​ជើ​ង​ទឹក​មួយ​លើ​ផ្ទៃ​បឺង​ទន្លេរសាប​ព្រះ​អង្គ​បាន​វាយ​បំបាក់​កម្លាំង​ទ័ព​ចាម​បាន​យ៉ាង​ជោគ​ជ័យ​ហើយ​សមរភូមិនវ​ត្រូវ​បាន​ឆ្លាក់​ចាប់​លើ​ជញ្ជាំង​ប្រាសាទ​បាយ័នថែម​ទៀត​ផង។ ក្នុង​គ.ស​១១៨១​ ព្រះជ័យ​វ៌ធន បាន​កំចាយ​ចាម​ចេញ​ពិ​ប្រទេស​ ហើយ​ក៏​បាន​ឡើង​គ្រប់​គ្រង់​រាជ​សម្បត្តិ​ជា​ព្រះ​មហាក្សត្រនៅ​អាណា​ចក្រ​ខ្មែរ​ដែល​មាន​រាជ​ធានី​នៅ​​ក្រុង​យសោធបុរៈ ក្រោម​ព្រះ​នាម​ថា​ព្រះ​បាទ​ជ័យវរ្ម័ន(ទី៧) ។ ​ក្រោយ​​ពី​បាន​ឡើង​សោយ​រាជ​សម្បត្តិ​ហើយ​ព្រះ​អង្គ​បាន​លើក​ទ័ព​ទៅ​បង្ក្រាប​តាម​តំបន់​នានា​ទូទាំង​ប្រទេស​ឲ្យ​រួប​រួម​គ្នា​វិញ ។ព្រះ​អង្ក​បាន​ចាត់​ឲ្យមាន​ការ​កសាង​ក្រុង​អង្គរធំ​បាន​យ៉ាង​រឹង​មាំ​ល្អ​ដោយ​បាន​កំពែង​និង​គូរទឹក​ព័ទ្ធ​ជុំវិញ​រាជ​ធា​នី​នេះ។ ព្រះ​អង្កបាន​ចាត់​ឲ្យ​កសាង​ ប្រាសាទ​ជា​ច្រើន, កសាង​ផ្លូវ​ថ្នល់​ ស្ពាន មន្ទីរពេទ្យ​​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស។ ប្រមាណ​ជាគ.ស១១៩៧​​ព្រះ​អង្គ​បាន​លើក​ទ័ព​ទៅ​វាយ​បង្ក្រាប​យក​ប្រទេស​ចាម៉្បា​ដាក់​ជា​ចំណុះ​បាន​ដោយ​ជ័យជោគ​ម្តងទៀត ។ ព្រះ​បាទ​ជ័យ​វរ្ម័ន​មាន​ព្រះ​មរមនាម​ថា មហា​បរម​សៅគត ។ គេ​មិន​អាច​ដឹង​ពី​កាល​បរិច្ឆេទ​នៃ​ការ​ចូល​ទី​វង្គត​របស់​ទ្រង់​ទេ។ ព្រះ​អង្គ​មាន​ព្រះ​ជាយា​ពី​រព្រអង្គគឺ​ព្រះ​នាង​ជយ​រាជ​ទេវី និង​ព្រះនាង​រាជឥន្រ្ទទេវី ដែល​ជា​បង​ប្អុន​បង្កើត​នឹង​គ្នា។

រូប​សំណាក​ព្រះ​បាទជយវរ្ម័នទី​៧​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា
រូប សំណាក ព្រះ បាទជយវរ្ម័នទី ៧ នៅ សារមន្ទីរ ជាតិ កម្ពុជា

រុប​សំណាក​ព្រះ​ជយ​រវ្ម័ន​ទី​៧​នៅសារមន្ទីរភីម៉ៃ

រូបប​សំណាក​ព្រះ​ជយ​រវ្ម័ន​ទី​៧​នៅសារមន្ទីរជាតិ​ភីម៉ៃ
ដែន​អាណាចក្រខ្មែរ​សម័យ​ព្រះ​ជ័យ​វរ្ម័ន​ទី៧
ដែន អាណាចក្រខ្មែរ សម័យ ព្រះ ជ័យ វរ្ម័ន ទី៧

7 thoughts on “សម្តេច​ព្រះ​បាទ​ព្រះ​ជយ​វរ្ម័ន​ទី៧(ព្រះ​ជ័យ​វ៌ធន)

  1. សព្វថ្ងៃនេះ តើគេសម្រេចថាយករូបព្រះបាទជ័យវរ្ម័នទី ៧ មួយណាជាផ្លូវការ ក្នុងចំណោមរូបទាំងពីរខាងក្រោមនេះ ???

    រូបទី ១ ៖ ពុំ​មាន​ព្រះហស្ថ !!!
    រូបទី ២ ៖ មានព្រះហស្ថ !!!

    1. ខ្ញុំ​មិន​ហ៊ាន​ប្រកដ​លើ​រឿង​នេះទេ។ ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា​រូប​ណា​ក៏ ជា​រុប​របស់​ទ្រង់​ដែរ។ មាន​ព្រះ​ហស្ថ​ឬ​គ្មានគឺ​នៅ​តែ​ជា​ព្រះ​មហាក្សត្យ​ខ្មែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s