រ៉មចម៉្បាបាត់ដំបង(Rom) សម្រាប់ទូរស័ព្ទSK17i

   ខ្ញុំ​បាន​ប្រើ​ប្រាស់​រាល់ធនធាន​គ្រប់​បែ​ប​យ៉ាង​ដែល​ខ្លយន​ខ្ញុំអាច​មាន​លទ្ធ​ភាព​ បូករួម​ទាំង​ការ​ជួយ​ណែនាំ​ផ្តល់​មតិយោបល់​ ពី​មិត្ត​សម្លាញ់ខ្ញុំ​ផង​ដែរ ទើប​អាច​លេច​ជា​សមិទ្ធិផល​នេះ​ឡើង​មក។

      ដូច​ដែល​ធ្លាប់​បាន​សន្យា នេះ​គឺ​ជា​កញ្ចប់​រ៉ម សម្រាប់​ទូរស័ព្ទSK17i។ តាម​ពិតវា​គ្មាន​អី​អស្ចារ្យទេ​ គឺ​គ្រាន់​តែ​លោក​អ្នក​អាច​ប្រើ​ប្រាស់​វាជា​ភាសាខ្មែ​របាន​តែ​ប៉ុន្នោះ។ សូម​មើល​វីដេអូ ។

ប្រវត្តិ៖

          ដំបូង​ឡើយ​ខ្ញុំ​បាន​ចាប់​ផ្តើម​ចេញ​ពី​ការ​បក​ប្រែ​ភាសា​ខ្មែរ​លើ​កម្មវិធី Tubmate​ ដោយ​ខ្លួន​ឯង។ បន្ទាប់ពី​បាន​បក​ប្រែ​រួច​ឃើញ​ថា​វា​ចេញ​មក​ស្អាត​ តែ​មិន​អាច​ប្រើ​បាន​ដោយ​សារ​ Unkown Erro Can not donwnload។ ខ្ញុំក៏​បានធ្វើ​ការទាក់ទង​ទៅ​កាន់​ អ្នក​អភិវឌ្ឍន៍​របស់ Tubmate​  ដោយ​ផ្ទាល់​ ក្នុង​ក្តី​សង្ឃឹម​ថា​អាច​នឹង​មាន​លទ្ធភាព​ប្រើ​ប្រាស់ភាសា​ខ្មែរ​យើង​បាន​ទូលំ​ទូលាយ​ឡើង។ អ្នក​អភិវឌ្ឍន៍​របស់ Tubmate​ ព្រម​ទទួល​យក​ការ​បក​ប្រែ​របស់​ខ្ញុំ​ តែ​ជា​អកុសល គាត់​ក៏​មិន​អាច​ដាក់ភាសា​ខ្មែរ​យើង​លើ​ Tubmate​  បាន​ដែរ​គឺ​មាន​បញ្ហាដូច​គ្នា។ ចាប់​ពី​ពេល​នោះ​មក​ខ្ញុំក៏​គិត​ថា, បើ​ដាក់អា​ហ្នឹង​មិន​បាន សាក​ដាក់​លើ​ Messages. ។ តែ​មិន​ស្រួល​ឯណា​លោក។ ខ្ញុំ​ប្រើ​ពេល​ ២សប្តាហ៍​ដើម្បី​អាច​ស្វែង​យល់​ពី​ការ​បក​ប្រែ​ Stock App .។ ទី​បំ​ផុត​ អ្វី​ៗ​ក៏​ចាប់​ប្រសើរ​ឡើង​ ដំណើរការ​នៃ​កា​បក​ប្រែ​កាន់​តែ​លឿន​ក្រោយពី​មាន​ការ​​ពន្យល់​ Android App ពី​ឬទ្ធី រួមជាមួយ​​ឯកសារជាច្រើ​ននៅ​លើអ៊ិនធឺណិត(អរគុណGoogle.com និង​ក្រុម XDA)។ ការ​បក​ប្រែ​នេះ​គឺ​ផ្អែកទៅ​លើStock Rom​ របស់SK17i និង​ ការ​ Mod( កែតម្រូវ) ខ្លះៗ។

សូម​ថ្លែង​អំណរគុណចំពោះ៖

  1. លោកពូ ដាញ់ ហុង សម្រាប់​ពុម្ពអក្សរខ្មែរ ( នគរ៉ា)
  2. លោក ធីម​ ច័ន្ទឬទ្ធី សម្រាប់​ ​lib files។
  3. លោក ទឹម បឿន  សម្រាប់​ពុម្ពអក្សរខ្មែរ ( ខ្មែរ​ខាវ​អ៊ីដាង)
  4. ប្អូន​ ទេព សុវិចិត្រ សម្រាប់​ពុម្ពអក្សរខ្មែរ (មិត្តសាលាបាលី )។
  5. ប្អូន រិទ្ធ សុចិត្រា​ សម្រាប់ BootAnimation.
  6. និង​សម្លាញ់​គ្រប់គ្នា​ ព្រម​ទាំង​ សមាជិក CAUG ទាំងអស់។

តម្រូវ​ការប្រព័ន្ធ៖

  • Sony Ericsson Xperia mini pro(sk17i, mango)(អាចដើរជាមួយ mini, active, Live with walkman, អាច​សាក​បាន​តែ​ប្រយ័ត្ន​ខូច)
  • Stock Rom Only.
  • Android Version 2.3.4
  • Build number 4.0.2.A.0.42/ 4.0.2.A.0.58/ 4.0.2.A.0.62
  • Rooted device.
  • Clockwork mod installed.

វិធី​តម្លើង៖

  1. សូម​ប្រាកដ​ថា​អ្នក​បាន​ធ្វើ​ការ​ Back Up Stock Rom របស់អ្នក​ទុក​ជា​មុន​សិន ចៀស​វាង​ការ​ខូច​ដោយ​ប្រការណាមួយ។
  2. ធ្វើការ​ទាញ​យក​ឯកសារ ChamparV1.zip ពីតំណរ​ខាង​ក្រោយ​ហើយ​​ចម្លងវាទៅ​កាន់​កាត SD របស់​អ្នក។
  3. សូម​បិទ​ទូរស័ព្ទ​ហើយ​ចូល​ទៅ​កាន់Clockwork mod Recovery.
  4. ធ្វើការ Wipe data/factory reset.
  5. ធ្វើការ Wipe Cache.
  6. បន្ទាប់​មក​សូម​រើស​យក Install Zip from SD  Card
  7. រើស​យក​ ChamparV1.zip។
  8. ពេល​រួច​រាល់​សូម​ Reboot System.

***ការ​ដំណើរកា​រ​ដំបូង វា​អាច​ប្រើ​ពេល​ពី​៥ ទៅ​១៥​នាទី សូម​មេត្តា​រង់ចាំ***

***នៅ​ពេល​ផ្ទាំង​ការកំណត់ដំបូងៗ ចេញ​មក​សូម​រើស​យក​ភាសា​

English (United Kingdom)***

>>>សម្រាប់ ក្តារច្នុច​អន្តរជាតិជា​ភាសា​ខ្មែរ​ សូម​ធ្វើ​ការ​ដោះ Dictionary ពី English Keyboard ជាមុន​សិន រួច​ចាំ​បើក​ប្រើ ពី​ព្រោះ​ថា​ ក្តារច្នុច​ខ្មែរ​យើង​មិន​មាន Dictionary ទេ។ សូមធ្វើការReboot System ម្តងទៀត ទើប​ដំណើរការ​បាន​ល្អ។

*************************Take Your Own Risk************************

************************ទាញយកពីទីនេះ*************************

សូម​អរគុណ​សម្រាប់​ការគាំទ្រ។
ខ្ញុំ​បាននឹងទទួល​យក​រាល់​ការ​ផ្តល់​មតិយោបល់ រិះ​គន់​ក្នុងន័យ​ស្ថាបនា​នានា។

ពេញ​ចិត្តការងារ​របស់​ខ្ញុំ?

ជួយទិញ​កាហ្វេ​ឲ្យ​ខ្ញុំ​ញ៉ាំមួយ​កែវ​មក។

ងួន​ សុខហ៊ាង , Nguon SokHeang

012 866 746 / 098 555 249

nona.ke1@gmail.com

https://www.facebook.com/lorish.komora

………………………………………………………………………………………………………………

មក​ដល់​ហើយ ការ​សន្យារ!

     ខ្ញុំ​មិន​ដឹង​ថា​ការ​ចែករំលែក​នេះ អាច​នឹង​នាំ​ឲ្យ​ខ្ញុំ​ត្រូវ​ប្រឈម​មុខ​នឹង​តុលា​ការដែរឬ​ក៏អត់ (klol) :D :D :D
SOPA/PIPA ពិតជា​គួរ​ឲ្យ​ស្អប់​មែន។

តោះ! នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​សន្យា​ថា​នឹង​ចែក។ កាល​ពី​សប្តាហ៍​មុន​ ខ្ញុំ​បាន​បង្ហាញ​នូវ​រូប​រាង​របស់​ អេនដ្រយ​ខ្មែរ ដើរលើ​ SK17i ហើយ​ក៏​បាន​សន្យា​ថា​នឹង​ដាក់​ឲ្យ​សាក​លល្បង​ប្រើ​មែណ​ដែរ​ទេ?
ពេល​នេះ​សូម​ជូន​លោក​អ្នក​ប្រើ​នូវ​ ៖
១. ការ​សរសេរសារ ជា​ភាសាខ្មែរ (messaging)

២. ក្តារច្នុច​អន្តរជាតិ (ដែល​មាន​ក្តារច្នុច​ខ្មែររួច​ស្រេច)
សូម​មើល​រូប​ភាព៖ ;) :)

​​                    

វិធី​តម្លើង៖

****Back up before do it *****

១.Back upឯកសារ នៅ​ក្នុង /system/app/ (Conversations.apk and textinput-tng.apk)

២.ទាញ​យក​ឯកសារ (conversation.apk & textinput-tng.apk)

៣.ចម្លងទៅ​កាន់ >/system/ រួច​ធ្វើការកំណត់  permission rw-r-r– (ម្តងមួយៗ)

៤.សូម​ធ្វើការ​ផ្លាស់ទីឯកសារ​ដែល​បាន​កំណត់ permission រួច​ចូល​ទៅ​កាន់ /system/app/

>>>>>រួច​រាល់, សូម​ធ្វើការ​បិទ​នឹង​បើក​ទូរស័ព្ទ​ឡើង​វិញ<<<<

ទាញ​យក​ឯកសារទាំងពីរ​នេះ​ ពី​តំណរខាង​ក្រោម​នេះ៖

១. ការ​សរសេរសារ ជា​ភាសាខ្មែរ (messaging)

http://www.megaupload.com/?d=RVD2GGNQ

២. ក្តារច្នុច​អន្តរជាតិ (ដែល​មាន​ក្តារច្នុច​ខ្មែររួច​ស្រេច)

http://www.megaupload.com/?d=VDDZ81GD

សូម​ធ្វើ​ការ​ផ្តល់មតិត្រលប់ ដើម្បី​អាច​ឲ្យ​ខ្ញុំ​បន្ត​កែតម្រូវ​កំហុស​ឆ្គង​នានា​ផង។

Like My works? hehe buy me a coke :) ;) :) ;)   :) :D


—————————-Thank you—————————-

តើ​មាន​អ្វី​ថ្មី​សម្រាប់​ Sk17i? កញ្ចប់ភាសា​ខ្មែរ!!!​

នេះ​គឺ ជា​ដំណឹង​ល្អ សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ សូនី​​ ( អេរិក​សាន់ ) Xperia Mini Pro ទាំងអស់។ បន្ទាប់ពី​ទទួល​បាន​ការ​ធ្វើ​ឲ្យ​គាំ​ទញរ​ភាសា​ខ្មែរ ដោ​យ ឬទ្ធី​​ លើ​ឧបករនេះ​រួច​មក​ ពេល​នេះ​ងាក​មក​មើល​ថា​ តើ​វា​អាច​មាន​សមត្ថភាព​ដល់​ណា​ទៀត។

សូម​មើល​រូប​ខាង​ក្រោម​នេះ​៖

មុខ ផ្ទះ និង ការ លើក ទៅ មុខ ផ្ទះ

ផ្ទាំងកម្មវិធី និង ការ តម្រៀប

ការ កំណត់ និង អំពី ទូរស័ព្ទ

វិចិត្រ សាល

ផ្ទាំង ជូន ដំណឹង

ទាំង​នេះ​ជា​អ្វី​ដែល​ដំណើរ​ការ​ជា​ភាសា​ខ្មែរ៖

  1. ​Home and Framework.
  2. System user interface.
  3. Setting.
  4. Phone.
  5. Contacts.
  6. Messages.
  7. Radio.
  8. Clock and Alarm.
  9. Wallpaper.
  10. Installer.
  11. Camera.
  12. Gallery.
  13. Browser.

Base on Stock Apps,.

Xperia mini pro (sk17i) Version 2.3.4 build 0.58 Stock Rom,.

តែ​ប្រហែលជា​អាច​ត្រូវ​ជាមួយ​នឹងXperia mini (ST15i) ផង​ដែរ។
ខ្ញុំ​មានគម្រោង​ថា​នឹង​ដាក់​ឲ្យ​សក​ល្បង​នា​ពេល​ឆាប់ៗ នេះ។
ទំនាក់ទំនង ៖

ងួន សុខ​ហ៊ាង ០៩៨​ ៥៥៥​ ២៤៩។